អ.ស.បទទួលស្គាល់ថាសារធាតុ Sarin ត្រូវបានប្រើប្រាស់នៅស៊ីរី

Chia sẻ
នាថ្ងៃទី១៦កញ្ញា តំណាងរបស់ក្រុមជំនាញការនៃអ.ស.បបាន
ដាក់ជូនអគ្គលេខាធិការអ.ស.ប Ban Ki-moon របាយកាណ៌...

អ.ស.បទទួលស្គាល់ថាសារធាតុ Sarin ត្រូវបានប្រើប្រាស់នៅស៊ីរី - ảnh 1
អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ប្រកាសរបាយការណ៌
អំពីអាវុធគីមីនៅស៊ីរី (រូបថតៈ tienphong.vn)


(VOVworld)-នាថ្ងៃទី១៦កញ្ញា តំណាងរបស់ក្រុមជំនាញការនៃអ.ស.បបានដាក់ជូន អគ្គលេខាធិការអ.ស.ប Ban Ki-moon របាយកាណ៌អំពីដំណាក់កាលស៊ើបអង្កេតការ
វាយប្រហារដោយប្រើប្រាស់អវុធគីមីនៅស៊ីរីនាថ្ងៃទី២១សីហាកន្លង​ទៅ។ របាយការណ៌
នេះបានសន្និដ្ឋានថា មានភស្តុតាងច្បាស់លាស់និងបញ្ចុះ បញ្ចូលដើម្បីសន្និដ្ឋានថា អាវុធគីមីត្រូវបានប្រើប្រាស់នៅតំបន់ Ghouta ជាយទី ក្រុង Damacus ដោយសំដៅ
ទៅលើជនស៊ីវិល ក្នុងនោះមានទាំងកុមារ។ នេះជា ការទទួលស្គាល់ជាផ្លូវការដើម
ដំបូង របស់បណ្តាអ្នកជំនាញការអ.ស.ប ស្តីអំពីការ ប្រើប្រាស់អាវុធគីមីនៅស៊ីរី ប៉ុន្តែរបាយការណ៌នេះមិនឲ្យដឹងថាភាគីណាមួយ នៅស៊ីរីបានអនុវត្តការវាយប្រហារ
នេះឡើយ។        ថ្លែងមតិបន្ទាប់ពីក្រុមអ្នកជំនាញការដាក់ជូនរបាយការណ៌ អគ្គលេ
ខាធិការ លោក Ban Ki-moon បានអះអាងថា ការវាយប្រហាដោយអាវុធគីមីនៅស៊ីរី ជាឧក្រិដ្ឋកម្មសង្គ្រាម ព្រមទាំងអំពាវនាវក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពិចារណា រាល់វិធានការធានាថារដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី​Bashar al-Assad នឹងគោរព
តាមផែនការរបស់រុស្ស៊ីនិងអាមេរិក ដើម្បីបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី៕

ប្រតិកម្មទៅវិញ