|
អ.ស.បគប្បីរក្សាគោលការណ៍គោរពឯករាជ្យអធិបតេយភាពនិងបូរណភាពដែនដី |
(VOVworld)-បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៧០ មហាសន្និបាត
អ.ស.ប នារសៀលថ្ងៃទី២៨កញ្ញា បានប្រព្រឹត្តទៅសន្និសីទកំពូលស្តីពីសកម្មភាព
រក្សាសន្តិភាព។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានសង្កត់ធ្ងន់ថា វៀត ណាមចូលរួមសន្និសីទនេះក្នុងឋានៈជាប្រទេសចូលរួម
ចំណែកកងកម្លាំងសម្រាប់សកម្មភាព រក្សាសន្តិភាពអ.ស.បចាបពីឆ្នាំ២០១៤ ហើយវៀតណាមនឹងបញ្ចូនពេទ្យយោធាកម្រិតទី ២ និងបន្តបញ្ចូននាយទាហាន
ទំនាក់ទំនង សេនាធិការសម្រាប់ចូលរួមរាល់សកម្មភាពរក្សា សន្តិភាពរបស់អ.ស.ប
។ លោក Truong Tan Sang ក៏បានស្នើរឲ្យអ.ស.ប រក្សាដ៏រឹងមាំ រាល់ គោលការណ៍
គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី អព្យាក្រិត ពុំរើសអើងនិង ធ្វើការ
ជៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ រួមជាមួយគ្នានោះ ត្រូវមានការ
ប្តេជ្ញា និងកិច្ចសន្យាខ្លាំងក្លា ក្នុងការផ្តល់ដោយគ្រប់គ្រាន់ប្រភពកម្លាំងពលំនិងសម្ភារៈ
សម្រាប់ សកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប៕