អេស្បាញរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅតំបន់ Catalonia (រូបថត៖ EPA) |
នៅលើបណ្តាញសង្គម Twitter លោក Pedro Sanchez បានឲ្យដឹងថារដ្ឋាភិបាលបានរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាពបាតុកម្មដោយហឹង្សា ដែលបានបំបែក បរិយាកាសសន្តិភាពនៅតំបន់ Catalonia ។ លោក Pedro Sanchez បានជួបជាមួយថ្នាក់ដឹកនាំគណៈបក្សប្រឆាំង លោក Pablo Casado នាព្រឹកថ្ងៃទី ១៦ ខែតុលា ហើយនឹងជួបជាមួយថ្នាក់ដឹកនាំគណបក្សកណ្តាលស្តាំនិយម Ciudadanos និងគណបក្សឆ្វេងនិយម Podemos នាពេលខាងមុខនេះ។ លោក Pedro Sanchez បានអះអាងថាលោកនឹងបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធានាសន្តិសុខដោយឈរលើស្មារតីរឹងមាំ សមស្រប និងសាមគ្គីភាពផងដែរ៕