អេស្ប៉ាញរាំងស្កាត់ការបោះឆ្នោត លោក Puigdemont ជាប្រមុខតំបន់ Catalonia សារជាថ្មី |
ព្រមទាំងដាក់សម្ពាធ ចាប់បង្ខំឲ្យកងកម្លាំងផ្ដាច់ខ្លួននៅ Catalonia ត្រូវជ្រើសតាំងបេកជនមួយផ្សេងទៀត ហើយបង្កើតរដ្ឋអំណាចតំបន់ ក្នុងស្ថានភាពកាលបរិច្ឆេទកំណត់ ក្នុងការបង្កើតរដ្ឋអំណាច Catalonia បានខិតជិតមកដល់ ហើយដើម្បីបញ្ចៀសការរៀបចំការបោះឆ្នោតថ្មី។ ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញបាន លោក Inigo Mendez de Vigo បានឲ្យដឹងថា៖ រដ្ឋាភិបាលអេស្ប៉ាញបានស្នើឲ្យតុលាការធម្មនុញ្ញប្រទេសខ្លួន លុបចោលច្បាប់ថ្មីមួយ ដែលត្រូវបានក្រុមប្រឹក្សានីតិបញ្ញត្តិ Catalonia អនុវម័តកាលពីសប្ដាហ៍មុន ពោលគឺអនុញ្ញាតឲ្យលោក Puigdemont ដែលកំពុងនិរទេសខ្លួននៅឯបរទេស ត្រូវបានជ្រើសតាំងជាអភិបាលតំបន់ Catalonia ផងដែរ៕