នាយករដ្ឋមន្ត្រីអេស្ប៉ាញជាមួយនឹងថ្នាក់ដឹកនាំតំបន់ Catalonia ក្នុងជំនួបមួយ (រូបថតៈ eitb.com) |
កាយវិការនេះត្រូវបានរដ្ឋអំណាច កណ្តាលប្រឆំាងជំទាស់យ៉ាងដាច់អហង្ការ។ ក្នុងថ្ងៃដដែល រដ្ឋាភិបាលនៅ Madrid ក៏បានស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញចេញសាលក្រោមដោយចាត់ជាមោឃៈនូវលទ្ធផល បោះ ឆ្នោតរបស់ស្ថាប័ននីតិបញ្ញត្តិតំបន់ Catalonia។ បច្ចុប្បន្ន មិនទាន់ច្បាស់ថា ផែន ការរៀបចំការធ្វើប្រជាមតិនាពេលខាងមុខនឹងបានអនុវត្តយ៉ាងដូច ម្ត៉េច ក្នុងបរិបទ ដែលរដ្ឋាភិបាលកណ្តាលបានអះអាងជាក់លាក់ថា ការបោះឆ្នោតផ្ទៃក្នុងរបស់តំបន់ Catalonia នេះជាការ “រំលោភ លើរដ្ឋធម្ម នុញ្ញ”។
យោងតាមលទ្ធផលនៃការធ្វើប្រជាមតិថ្មីៗនេះសរឲ្យឃើញថា ប្រជាជននៅតំ បន់ Catalonia កំពុងមានការបែកបាកលើបញ្ហាពោលខាងលើ។ ប៉ុន្តែមតិជាច្រើន បានសម្តែងការគាំទ្រចំពោះការធ្វើប្រជាមតិដែរ៕