(VOVworld) – ក្រសួងការបរទេសហ្វីលីពីនបានឲ្យងដឹងថា៖ អ.ស.ប. បានអះអាងឡើង
វិញនូវការគាំទ្រចំពោះវិធានការសន្តិភាពមួយ ក្នុងជំលោះដែនដី រវាងហ្វីលីពីនិងចិន លើសមុទ្រខាងកើត។ ក្នុងជំនួបជាមួយអគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon
នាសប្តាហ៍មុន ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅ អ.ស.ប. លោក Libran Cabactulan បានរំលឹកឡើងវិញការខំប្រឹងប្រែងនាំជូនបញ្ហាជំលោះលើសមុទ្រខាងកើតរវាងប្រទេស
នេះជាមួយចិន ឡើងតុលាការអាជ្ញាកណ្ដាលអន្តរជាតិដើម្បីដោះស្រាយ។ ប៉ុន្តែ ប៉េកាំង
បានបដិសេធទង្វើនេះ។ ក៏តាមក្រសួងការបរទេសហ្វីលីពីនឲ្យដឹងទៀតថា៖ អគ្គលេខា
ធិការ អ.ស.ប. កំពុងតាមដានរឿងហេតុការពោលខាងលើ៕
|
ហ្វីលីពីនខំប្រឹងប្រែងនាំជូន បញ្ហាជំលោះលើសមុទ្រខាងកើតរវាងប្រទេសនេះជាមួយចិន ឡើងតុលាការ អាជ្ញាកណ្ដាលអន្តរជាតិ (Image: Internet) |