អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Stephane Dujarric បានមានប្រសាសន៍ថា អគ្គលេខាធិការអ.ស.ប បានដាស់តឿនឱ្យប្រទេសអ៊ីរ៉ង់បន្តអនុវត្តការសន្យារបស់ខ្លួនដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់ដែលចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងត្រូវគោរពយ៉ាងម៉ឺងម៉ាត់ចំពោះការប្តេជ្ញារបស់ពួកគេផងដែរ។ លើសពីនេះ លោក Antonio Guterres ក៏បានអំពាវនាវប្រទេសនានាដាស់តឿនបណ្តាប្រទេសនានាជួយគាំទ្រការអនុវត្ត JCPOA ដោយស្នើឲ្យភាគីនានាជៀសវាងពីការប្រើប្រាស់វិធីណាមួយដែលធ្វើឲ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ផងដែរ៕