អ.ស.ប អំពាវនាវឱ្យមានការប្រឆាំងនឹងអំពើពុករលួយដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - សន្និសីទលើកទី ៨ នៃប្រទេសជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ (អ. ស.ប) ស្តីពីការប្រឆាំងអំពើពុករលួយបានបើកនាថ្ងៃទី ១៦ ខែធ្នូ នៅរដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

សន្និសីទនេះបានអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងប្រឆាំងអំពើពុករលួយ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សន្និសីទនេះមានការចូលរួមពីតំណាងជាង ១៣០០ នាក់មកពីទូទាំងពិភពលោក ហើយសន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែធ្នូ។ លើសពីនេះទៅទៀត សន្និសីទនេះនឹង ពិចារណា លើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តចំនួន ១៥ និងពិភាក្សាគ្នាអំពីប្រធានបទនានា ដូចជាការដកហូតទ្រព្យសម្បត្តិ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំកិច្ចប្រជុំពិសេសមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងអំពើពុករលួយដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំ ២០២១ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ