អ.ស.ប. អំពាវនាវបញ្ឈប់អំពើហឹង្សានៅថៃ

Chia sẻ

(VOVworld) – បន្ទាប់ពីកើតមានឡើងការវាយប្រហារ
តម្រង់ទៅលើ បាតុករជាបន្តបន្ទាប់នៅរាជធានីបាងកក
របស់ថៃ នាថ្ងៃទី ២៣ កុម្ភៈ អ.ស.ប. បានអំពាវនាវបញ្ឈប់
អំពើហឹង្សាដែលកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនេះ។

អ.ស.ប. អំពាវនាវបញ្ឈប់អំពើហឹង្សានៅថៃ - ảnh 1
អ.ស.ប. បានអំពាវនាវ បញ្ឈប់អំពើហឹង្សាដែលកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនេះ។
(Image: Vietnam+)

(VOVworld) – បន្ទាប់ពីកើតមានឡើងការវាយប្រហារតម្រង់ទៅលើ បាតុករជា
បន្តបន្ទាប់នៅរាជធានីបាងកករបស់ថៃ នាថ្ងៃទី ២៣ កុម្ភៈ អ.ស.ប. បានអំពាវនាវ
បញ្ឈប់អំពើហឹង្សាដែលកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនេះ។ អគ្គលេខា
ធិការ អ.ស.ប. លោក  Ban Ki Moon បានដាស់តឿនភាគីនានានៅថៃគោរពរ
សិទ្ធិមនុស្សនិងច្បាប់ទប់ស្កាត់បណ្ដាការវាយប្រហារ ចូលរួមការសន្ទនា មានអត្ថន័យសំដៅឆ្ពោះទៅបញ្ឈប់វិបត្តិនយោបាយនិងជំរុញកំណែទម្រង់។
នាថ្ងៃ ដ៏ដែល នាយកដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra
បានប្រកាសថា៖ បណ្ដាការវាយប្រហារនាពេលថ្មីៗនេះនៅបាងកកគឺជាអំពើ ភេវរកម្មដែលមានគោលដៅនយោបាយ។ លោកស្រី Yingluck Shinawatra បាន អំពាវនាវឲ្យភាគីនានាស្វែងរកវិធានការសន្តិភាពដើម្បីដោះស្រាយជំលោះនយោ បាយតាមរយៈដំណើរការប្រជាធិបតេយ្ស៕

ប្រតិកម្មទៅវិញ