អ.ស.ប. ស្នើឲ្យអាមេរិកពន្យល់អំពីសកម្មភាពចារកម្មនៅទីស្នាក់ការរបស់ អ.ស.ប.

Chia sẻ
(VOVworld) – នាថ្ងៃទី ២៦ សីហា អ.ស.ប. បានប្រកាសនឹងស្នើឲ្យអាមេរិក ពន្យល់ឲ្យបានច្បាស់លាស់ចំពោះការចោទប្រកាន់អំពីសកម្មភាពចារកម្មរបស់ ប្រទេសនេះនៅទីស្នាក់ការរបស់ អ.ស.ប. នៅទីក្រុង New York អាមេរិក។ 
អ.ស.ប. ស្នើឲ្យអាមេរិកពន្យល់អំពីសកម្មភាពចារកម្មនៅទីស្នាក់ការរបស់ អ.ស.ប. - ảnh 1
អ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប. លោក Farhan Haq (Image: VOV Online)

(VOVworld) – នាថ្ងៃទី ២៦ សីហា អ.ស.ប. បានប្រកាសនឹងស្នើឲ្យអាមេរិក ពន្យល់ឲ្យបានច្បាស់លាស់ចំពោះការចោទប្រកាន់អំពីសកម្មភាពចារកម្ម
របស់ ប្រទេសនេះនៅទីស្នាក់ការរបស់ អ.ស.ប. នៅទីក្រុង New York
អាមេរិក។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យរបស់
អគ្គលេខាធិការ អ.ស.ប. លោក Farhan Haq បានសង្កត់ធ្ងន់ថា៖ តាមអនុសញ្ញា
ទីក្រុង Vienna ឆ្នាំ ១៩៦១ រដ្ឋាភិបាលមានភារកិច្ចឆ្លើយរាល់សំណួរអំពីបញ្ហា
ពោលខាងលើ របស់ប្រទេសជាសមាជិក អ.ស.ប.។  រីឯខ្លួនវិញ អ្នកនាំពាក្យ
របស់អាមេរិក ប្រចាំនៅ អ.ស.ប. លោកស្រី Marie Harf បានអះអាងថា៖ រដ្ឋា
ភិបាលប្រទេស​នេះគោរពកិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប. ក្នុងការចែក
រំលែកព័ត៌មាន រួមមាន ព័ត៌មានចារកម្ម។ មុននោះ កាលែតអាល្លឺម៉ង “Der
Spigel” នាថ្ងៃទី ២៥ សីហា បានចុះផ្សាយបណ្ដាឯកសាររបស់អតីតចារបុរស
អាមេរិក Edward Snowden អំពីកម្មវិធីស៊ើបការនៃស្ថាប័នសន្តិសុខអាមេរិក
(NSA) នៅទីស្នាក់ការ អ.ស.ប. និងសហភាពអឺរ៉ុប (EU)៕

ប្រតិកម្មទៅវិញ