អ.ស.ប. វាយតំលៃខ្ពស់ចំពោះតួនាទីនៃការសន្ទនាក្នុងការដោះស្រាយវិបត្តិលើឧបទ្វីបកូរ៉េ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ ធ្នូ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំសម័យប្រជុំពិភាក្សា របៀបវារៈប្រឆាំងការរីករាលដាលអាវុធនុយក្លេអ៊ែររបស់ ស.ប.ប.ក.។ 
 
អ.ស.ប. វាយតំលៃខ្ពស់ចំពោះតួនាទីនៃការសន្ទនាក្នុងការដោះស្រាយវិបត្តិលើឧបទ្វីបកូរ៉េ  - ảnh 1 អ.ស.ប. វាយតំលៃខ្ពស់ចំពោះតួនាទីនៃការសន្ទនាក្នុងការដោះស្រាយវិបត្តិលើឧបទ្វីបកូរ៉េ 

(VOVworld) – នាថ្ងៃទី ១៥ ធ្នូ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំសម័យប្រជុំពិភាក្សា របៀបវារៈប្រឆាំងការរីករាលដាលអាវុធនុយក្លេអ៊ែររបស់ ស.ប.ប.ក.។ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានអំពាវនាវប្រទេសកូរ៉េខាងជើងប្រតិបត្តិតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចាប់ផ្តើមដំណើរការចរចា ឆ្ពោះទៅខៀន សន្តិសុខស្ថិរភាពលើឧបទ្វីបកូរ៉េ។ លោកបានសង្កត់ធ្ងន់ថា៖ ការធ្វើអន្តរាគមន៍ការទូតគឺជា វិធីសាស្ត្រល្អបំផុតដើម្បីទទួលបានសន្តិភាពស្ថិរភាពនិងការគ្មាននុយក្លេអ៊ែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ ប្រទេសនេះនឹងរក្សាបណ្ដា កាណាល់ផ្លាស់ប្តូរព័ត៌មានជាមួយកូរ៉េខាងជើង ក្នុងពេលដែល វ៉ាស៊ីនតោននៅបន្តដាក់សម្ពា ធទៅលើព្យុងយ៉ាងដើម្បីគេបញ្ចប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច៕ 

ប្រតិកម្មទៅវិញ