|
អ.ស.ប. ផ្តល់ចំនួនប្រាក់ ៥០ លានដុល្លាអាមេរិកដើម្បីទប់ទល់នឹងអាសន្នរោគ Ebola (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ តុលា គណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហារដ្ឋបាលនិង
ថវិការរបស់ អ.ស.ប. (គណៈកម្មាធិការទី ៥ ) បានអនុម័តលើសេចក្តីសម្រេចចិត្តអំពី ការផ្តល់ចំនួនប្រាក់ ៥០ លាន ដុល្លាអាមេរិកសំរាប់បេសកម្មពិសេសទប់ទល់ជាបន្ទាន់
នឹងអាសន្នរោគ Ebola របស់ អ.ស.ប. (UNMEER) ដែលទើបនឹងត្រូវបានបង្កើត និង ខុទ្ទកាល័យបេសកជនពិសេសអំពី Ebola។ ប្រធានមហាសន្និបាត អ.ស.ប. លោក
Sam Kutesa បានចាត់ទុកថា៖ ការបង្កើត UNMEER គឺជាជំហានដំបូងក្នុងការខំប្រឹង ប្រែងជាសកលសំដៅទប់ទល់នឹងការរីករាលដាលរបស់អាសន្នរោគ Ebola។ នាបច្ចុប្បន្នបណ្ដាអង្គភាពរបស់ UNMEER ត្រូវបានដាក់ពង្រាយទៅកាន់ទីស្នាក់ការ
របស់ក្រុមបេសកម្មពិសេសនៅទីក្រុង Accra ប្រទេស Ghana និងទៅកាន់ខុទ្ទកាល័យ
នៅ Guinea Liberia និង Sierra Leone ៕