អ.ស.ប. ប្រកាសបិទទ្វារមូលដ្ឋានសឹកចំនួន ៥ នៅសាធារណៈប្រជាធិបតេយ្យកុងហ្គូ |
(VOVworld) – ក្រុមបេសកកម្មរក្សាសន្តិភាព អ.ស.ប. ប្រចាំនៅសាធារណៈរដ្ឋ ប្រជាធិបតេយ្យកុងហ្គូ (MONUSCO) នាថ្ងៃទី ១៩ កក្កដា បានឲ្យដឹងថា៖ គេនឹង បិទទ្វារមូលដ្ឋានសឹកចំនួន ៥ ប្រចាំនៅខេត្ត Kivu ខាងកើត (ភាគខាងកើត ប្រទេសនេះ)។ ក្នុងសេចក្តីជូនដំណឹងមួយ អ្នកប្រមុខ MONUSCO លោក Maman Sidikou បានប្រកាសថា៖ ក្នុងក្របខ័ណ្ឌផែនការផ្លាស់ប្តូររបៀបធ្វើសកម្ម ភាពនៃស្ថាប័ននេះ MONUSCO នឹងបិទទ្វារមូលដ្ឋានសឹកប្រចាំនៅតំបន់ Wakikale តំបន់ Masisi និង តំបន់ Lubero ប៉ែកខាងជើងខេត្ត Kivu។ របៀបធ្វើ សកម្មភាពថ្មីឆ្ពោះទៅការផ្តល់អាទិភាពសំរាប់សមត្ថភាពប្រតិកម្មឆាប់រហ័សក៏ដូច ជាចរិតលក្ខណៈបត់បែននៃសកម្មភាពយោធាផងដែរ។ ក្រៅពីនោះ លោក Sidikou បានឲ្យដឹងថែមទៀតថា៖ របៀបធ្វើសកម្មភាពថ្មីនេះក៏ត្រូវបានអនុវត្តនៅ ខេត្ត Kansai ព្រមទាំង ដាស់តឿនសហគមន៍នានាផ្តល់ព័ត៌មានទាក់ទិនដល់សន្តិសុខសំរាប់ MONUSCO យ៉ាងឆាប់រហ័ស៕