អ.ស.ប ទទួលស្គាល់ថាកងកម្លាំង Houthi បានដកចេញពីកំពង់ផែសំខាន់ៗរបស់យេម៉ែន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែឧសភា អ.ស.ប បានប្រកាសថា កងកម្លាំង Houthi នៅប្រទេសយេម៉ែន កំពុងដកកងទ័ពចេញពីកកំពង់ផែសំខាន់ៗនៅសមុទ្រក្រហម ស្របតាមផែនការដែលបានកំណត់ បន្ទាប់ពីរដ្ឋាភិបាលយេម៉ែនបានចោទប្រកាន់កងកម្លាំង Houthi ពីបទបោកប្រាស់ព័ត៌មាននេះ។
អ.ស.ប ទទួលស្គាល់ថាកងកម្លាំង Houthi បានដកចេញពីកំពង់ផែសំខាន់ៗរបស់យេម៉ែន - ảnh 1 អ.ស.ប ទទួលស្គាល់ថាកងកម្លាំង Houthi បានដកចេញពីកំពង់ផែសំខាន់ៗរបស់យេម៉ែន

អ.ស.ប បានឲ្យដឹងថា ក្រុមឧទ្ទាម Houthi បានដកកងទ័ពក្នុងថ្ងៃដំបូងចេញពីកំពង់ផែ Hodeida, Salif និង Ras-Issa ស្របតាមផែនការដែលបានកំណត់។ អ.ស.ប បានសង្កត់ធ្ងន់ថាក្រុមការងាររបស់ស្ថាប័ននេះ បានត្រួតមើលចំពោះកំពង់ផែទាំង ៣ នេះ ខណៈដែលក្រុមឧទ្ទាម Houthi ធ្វើការចាកចេញ ហើយកងកម្លាំងការពារឆ្នេរសមុទ្រ Yemen បានទទួលភារកិច្ចការពារសន្តិសុខនេះ។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ឧបករណ៍យោធាគ្រោងនឹងត្រូវបានរុះរើក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយការបោសសំអាតគ្រាប់បែកនិងមីននៅតំបន់ដូចពោលខាងលើនេះ ក៏ត្រូវបានគេរៀបចំឡើងរួចជាស្រេចផងដែរ៕

ប្រតិកម្មទៅវិញ