អ.ស.ប. ត្រៀមខ្លួនជាស្រេចជួយដោះស្រាយជំលោះនៅតំបន់ខាងកើតអ៊ុយក្រែន |
(VOVworld) – នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានជួបចរចារជាមួយអគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres នៅទីក្រុង Kiev (អ៊ុយក្រែន) ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធ ភាពបង្កើនតួនាទីរបស់ អ.ស.ប. ក្នុងការដោះស្រាយជំលោះនៅតំបន់ខាងកើត អ៊ុយក្រែន។ ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ជំនួបធ្វើការនេះ ប្រធានាធិបតី អ៊ុយក្រែន លោក Poroshenko បានឲ្យដឹងថា៖ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ មតិដ៏បើកចំហអំពីវិធានការបង្កើនតួនាទីរបស់ អ.ស.ប. ក្នុងការដោះស្រាយ ជំលោះនៅទីនេះ។ រីឯខ្លួនវិញ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានឲ្យដឹងថា៖ អ.ស.ប. ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្រុមប្រទេសចំនួន ៤ (ក្រុម Normandy) រួមមាន អ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់និងបារាំងក្នុងការដោះស្រាយ ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែន។ លោក Antonio Guterres បានអះអាងថា៖ អ.ស.ប. នឹងជួយឧបត្ថម្ភប្រជាពលរដ្ឋដែលត្រូវភៀសខ្លួនដោយជំលោះនៅទីនេះ ៕