កិច្ចប្រជុំបានចែករំលែកបទពិសោធន៍ក្នុងការស្តារ ទីផ្សារការងារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងសម្របខ្លួនទៅ នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពការងារដោយសារភាពជឿនលឿននៃ បច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម សេដ្ឋកិច្ចបៃតងនិងសង្គមចាស់ជរា។ អង្គប្រជុំបាន សន្យាសម្រេចបានគោលដៅរួមនោះ គឺការស្ដារឡើងវិញនិងកំណើនប្រកបដោយ ស្មើរភាពនិងចីរភាពនៅក្នុងតំបន់; ធានាការងារប្រកបដោយស្ថិរភាពសម្រាប់មនុស្ស ទាំងអស់គ្នា ហើយជួយលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន ជាពិសេសអ្នក ដែលរស់នៅក្នុងតំបន់ក្រីក្រ តំបន់ជនបទ និងក្រុមងាយរងគ្រោះ៕