អាស៊ានអំពាវនាវឱ្យភាគីនានាអត់ធ្មត់ទាក់ទងទៅនឹងបញ្ហាសមុទ្រខាងកើត

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី ៦ សីហា នៅគេហទំព័រផ្លូវកាអាស៊ាន ២០១៧ របស់ហ្វីលីពីនបានចុះផ្សាយសេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០។ 
អាស៊ានអំពាវនាវឱ្យភាគីនានាអត់ធ្មត់ទាក់ទងទៅនឹងបញ្ហាសមុទ្រខាងកើត - ảnh 1អាស៊ានអំពាវនាវឱ្យភាគីនានាអត់ធ្មត់ទាក់ទងទៅនឹងបញ្ហាសមុទ្រខាងកើត 

នាយប់ថ្ងៃទី ៦ សីហា នៅគេហទំព័រផ្លូវកាអាស៊ាន ២០១៧ របស់ហ្វីលីពីនបានចុះផ្សាយសេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០។ សេចក្តីថ្លែងការណ៍នេះបានពិនិត្យឡើងវិញ វាយតម្លៃ និងដាក់ចេញនូវទិសដៅជាក់ស្ដែងដើម្បីដំណើការ ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងផែនការមេស្ដីពីនយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ ស្ដីពីទំនាក់ទំនងកិច្ចការបរទេស អាស៊ានបានអះអាងនូវការសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនានា ហើយអះអាងជាថ្មីនូវការរក្សាតួនាទីជាមជ្ឈមណ្ឌល និងសាមគ្គីភាពរបស់អាស៊ាន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះក៏មានសេចក្ដីប្រកាសរវាងអាស៊ានជាមួយប្រទេសដៃគូនីមួយៗផងដែរ។

ស្ដីពីបណ្ដាបញ្ហាអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីអាស៊ានមួយចំនួនបានសម្ដែងការព្រួយបារម្ភស្ដីពីបញ្ហាកែប្រែដី និងសកម្មភាពនានានៅតំបន់អាចធ្វើឲ្យសំណឹកទំនុកទុកចិត្ត បង្កើនភាពតានតឹង និងបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍ក៏បានអះអាចជាថ្មីនូវសារៈសំខាន់ក្នុងការរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ បណ្ដាប្រទេសបានអះអាងជាថ្មីនូវការបង្កើនការកសាងទំនុកទុកចិត្ត អត់ធ្មត់ បញ្ចៀសសកម្មភាពអាចធ្វើឲ្យសភាពការមានភាពស្មុគស្មាញថែមទៀត ប្រដេញជាប់ដំណោះស្រាយដោយសន្តិវិធី ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងសេចក្តីថ្លែងការណ៍រួម បណ្ដាប្រទេសអាស៊ានក៏បានលើកឡើងបញ្ហាទប់ទល់នឹងការគំរាមកំហែងនៃភេរវកម្ម និងលទ្ធិជ្រុលនិយ បម្រែបម្រួលនៅឧបទ្វីបកូរ៉េ និងស្ថានភាពមជ្ឈឹបូព៌ា៕

ប្រតិកម្មទៅវិញ