អាស៊ានរៀបចំមហោស្រពគ្រួសារនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) -មហោស្រពគ្រួសារអាស៊ានបានប្រព្រឹត្តិទៅនៅភូមិវប្បធម៌ថៃនៅជាយទីក្រុងញូវយ៉ក ដោយមានការចូលរួមរបស់កម្មាភិបាលជាង ២០០ រូបមកពីក្រុមបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រួមជាមួយក្រុមគ្រួសារ។
អាស៊ានរៀបចំមហោស្រពគ្រួសារនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក - ảnh 1 ប្រតិភូចូលរួមមហោស្រពគ្រួសារនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកថតរូបអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងញូវយ៉កទើបនឹងចូលរួមមហោ ស្រពគ្រួសារ ដែលរៀបចំឡើងដោយប្រទេសថៃ ប្រធានគណកម្មការអាស៊ាន - ទីក្រុងញូវយ៉កឆ្នាំ ២០១៩។ មហោស្រពគ្រួសារអាស៊ានបានប្រព្រឹត្តិទៅនៅភូមិវប្បធម៌ថៃនៅជាយទីក្រុងញូវយ៉ក ដោយមានការចូលរួមរបស់កម្មាភិបាលជាង ២០០ រូបមកពីក្រុមបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រួមជាមួយក្រុមគ្រួសារ។ តាមរយៈមហោស្រពនេះ គណប្រតិភូគ្រប់រូបមានឱកាសយល់ដឹងយ៉ាងច្បាស់លាស់អំពីវប្បធម៌ និងមនុស្សនៃប្រទេសជាសមាជិកអាស៊ាននីមួយៗ។

តាមផែនការ វៀតណាមនឹងទទួលរៀបចំមហោស្រពគ្រួសារអាស៊ានឆ្នាំ២០២០ ពីព្រោះ ថា ឆ្នាំ ២០២០ គឺជាឆ្នាំប្រធានអាស៊ានរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ