អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីតភ្ជាប់តំបន់និងប្រទេសជាដៃគូ

Chia sẻ
(VOVWORLD) - កិច្ចប្រជុំបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥)។ 

នាថ្ងៃទី ២៥ មិថុនា ឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានបេសកកម្មវៀតណាមប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំលើកទី ២ នាឆ្នាំ ២០២១ នៃគណៈកម្មាធិការសម្របសម្រួលសម្រាប់ការតភ្ជាប់អាស៊ាន (ACCC 2/2021) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាន ក្នុងការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥)។ នាពេលខាងមុខ អាស៊ាននឹងប្រមូលផ្តុំប្រភពធនធាននិងចលនាដៃគូដើម្បីគាំទ្រនិងជំរុញគម្រោងនានាក្នុងវិស័យយុទ្ធសាស្ត្រ។ ក្រៅពីនោះ អង្គប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងការផ្សព្វផ្សាយព័ត៌មានអំពីខ្លឹមសារនិងគុណប្រយោជ ន៍របស់ MPAC ២០២៥ និងបន្តជំរុញយុទ្ធសាស្ត្រទំនាក់ទំនងរបស់ MPAC ២០២៥ ក្នុងឆ្នាំ ២០២១។ អង្គប្រជុំក៏បានឯកភាពពង្រឹងយន្តការសម្របសម្រួលនិងតភ្ជាប់គ្នា ការអនុវត្ត MPAC ២០២៥ ជាមួយនឹងគំនិតផ្តួចផ្តើមតភ្ជាប់តំបន់ និងបណ្តាប្រទេសជាដៃគូរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ