អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២៖ វៀតណាមជាប់ចំណាត់ថ្នាក់ទី៣

Chia sẻ
(VOVWORLD) - នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុមកីឡាជនពិការវៀតណាម បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន ៨/១៤ ដណ្តើមបានមេដាយចំនួន ១៨៣គ្រឿង ដែលក្នុងនោះមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿងនិងមេដាយសំរឹទ្ធ ៥៦ គ្រឿងលើសពីគោលដៅដែលបានកំណត់ និងជាស្នាដៃខ្ពស់បំផុតចាប់តាំងពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០០៣ មក។ 
អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២៖ វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ - ảnh 1ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងក្នុងពិធីប្រគល់មេដាយនៅអាស៊ានប៉ារ៉ាហ្គេម ១១។
(រូបថត៖ TTXVN)

បន្ទាប់ពីការប្រកួតដ៏គគ្រឹកគគ្រេងអស់រយៈពេលជាងមួយសប្តាហ៍ ព្រឹត្តិការណ៍កីឡាសម្រាប់ជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១១ បានបិទបញ្ចប់ជាផ្លូវដោយពិធីបិទក្រោមប្រធានបទ "យើងឈ្នះទាំងអស់គ្នា" ដែលត្រូវបានប្រារព្ធឡើងនៅកីឡាដ្ឋាន Manahan ទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។ ថ្លែងក្នុងពិធីបិទនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីពិតជាមានមោទនភាពដោយបានធ្វើជាប្រទេសម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះកីឡាករកីឡាការិនីទាំង ១.២៤៨ នាក់ មកពីបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមព្រឹត្តិការណ៍កីឡាតំបន់នេះ។ ប្រមុខរដ្ឋឥណ្ឌូណេស៊ីក៏បានចាត់ទុកដែរថា ចំណងសាមគ្គីភាពរវាងប្រទេសអាស៊ីអាគ្នេយ៍នានា ដែលបង្ហាញតាមរយៈកីឡាករកីឡាការិនីនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នឹងជា “កម្លាំងដ៏ធំធេងសម្រាប់តំបន់ និងជនពិការ”។

នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុមកីឡាជនពិការវៀតណាម បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន ៨/១៤ ដណ្តើមបានមេដាយចំនួន ១៨៣គ្រឿង ដែលក្នុងនោះមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿងនិងមេដាយសំរឹទ្ធ ៥៦ គ្រឿងលើសពីគោលដៅដែលបានកំណត់ និងជាស្នាដៃខ្ពស់បំផុតចាប់តាំងពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០០៣ មក។ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣ សរុប បន្ទាប់ពីប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងប្រទេសថៃ៕

ប្រតិកម្មទៅវិញ