អាស៊ានប៉ារ៉ាហ្គេម ១២៖ ប្រតិភូកីឡាជនពិការវៀតណាមត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួត

Chia sẻ

(VOVWORLD) - អត្តពលិកវៀតណាមនឹងចូលរួមប្រកួតក្នុងកីឡាចំនួន ៨ ក្នុងចំណោមកីឡា សរុប ១៣ ប្រភេទ ក្នុងនោះមាន៖ អត្តពលកម្ម ហែលទឹក លើកដុំដែក វាយសី វាយ កូនឃ្លីលើតុ អុក យូដូ និងបូស៊ីយ៉ា។

អាស៊ានប៉ារ៉ាហ្គេម ១២៖ ប្រតិភូកីឡាជនពិការវៀតណាមត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួត - ảnh 1ប្រតិភូកីឡាជនពិការវៀតណាមចេញដំណើរទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រទេសកម្ពុជា។ (រូបថត៖ Minh Quyet/VNA)
កាលពីថ្ងៃទី ៣១ ឧសភា ប្រតិភូកីឡាជនពិការវៀតណាម ដឹកនាំដោយអគ្គ នាយករងនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា លោក Nguyen Hong Minh រួមជាមួយ នឹងសមាជិកចំនួន ១៦៤នាក់ បានមកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើក ទី១២។ អត្តពលិកវៀតណាមនឹងចូលរួមប្រកួតក្នុងកីឡាចំនួន ៨ ក្នុងចំណោមកីឡា សរុប ១៣ ប្រភេទ ក្នុងនោះមាន៖ អត្តពលកម្ម ហែលទឹក លើកដុំដែក វាយសី វាយ កូនឃ្លីលើតុ អុក យូដូ និងបូស៊ីយ៉ា។ គោលដៅរបស់ប្រតិភូកីឡាជនពិការវៀតណាម នៅប៉ារ៉ាហ្គេមលើកនេះ គឺខិតខំដណ្តើមមេដាយមាសពី ៥០-៥៥ គ្រឿងហើយចូលក្នុង ក្រុមប្រទេសកំពូលទាំង ៤ នៅលើតារាងមេដាយ។ យោងតាមប្រធានប្រតិភូ លោក Nguyen Hong Minh អាស៊ានប៉ារ៉ាហ្គេម ១២ គឺជាឱកាសដ៏ធំសម្រាប់អត្តពលិកជន ពិការវៀតណាមបង្ហាញពីឆន្ទៈ កម្លាំងចិត្តដ៏ខ្លាំងក្លា ជំនះរាល់ការលំបាកនិងឧបសគ្គ ពីពិការភាពរបស់ខ្លួន ដើម្បីឈានឡើងប្រកបដោយទំនុកចិត្ត បញ្ជាក់ពីបំណងប្រាថ្នា នៃជ័យជំនះ ការធ្វើសមាហរណកម្មនិងការលះបង់។
អាស៊ានប៉ារ៉ាហ្គេម ១២ នឹងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា៕

ប្រតិកម្មទៅវិញ