(VOVworld) - នាពេលថ្មីៗនេះ នៅរដ្ឋធានី Manila របស់ហ្វីលីពីន វិទ្យាស្ថាន William
Angliss បានរៀបចំពិធីបញ្ចប់វគ្គបណ្ដុះបណ្ដាលនិងប្រគល់វិញ្ញាបនបត្រស្ដីពីការវាយ
តំលៃសេវាកម្មស្បៀងអាហារ-ភេជ្ជៈអាស៊ានសំរាប់មគ្គុទ្ទេសទេសចរណ៍ចំនួន២០
នាក់មកពីប្រទេសជាសមាជិកអាស៊ានទាំង១០។វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែក
១ក្នុងកម្មវិធីជួយឧបត្ថម្ភប្រគល់វិញ្ញាបនបត្រមគ្គុទ្ទេសទេសចរណ៍នៅបណ្ដាប្រ
ទេសអាស៊ាន។នាបច្ចុប្បន្នមានអ្នកជំនាញការទេសចរណ៍ចំនួន១៧២នាក់ត្រូវ
បានប្រគល់វិញ្ញាបនបត្រអាស៊ានអំពីមគ្គុទេសទេសចរណ៍។បរិមាណនេះនឹងកើក
ឡើងចំនួន៦ពាន់នាក់ថែមទៀត នាពេលសហគមន៍ អាស៊ានត្រូវបានបង្កើតឡើង
នាថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៥៕