បេតិកភ័ណ្ឌវប្បធម៌នៅក្នុងតំបន់អាស៊ានត្រូវបានរក្សាទុក (រូបថត៖ heritage.asean.org) |
ថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌ - សង្គមលោក Kung Phoak បានសង្កត់ធ្ងន់ថា គម្រោង ACHDA គឺជា«ជំហានដ៏សំខាន់មួយ» របស់អាស៊ាន ដើម្បីបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ ចម្រុះជាតិសាសន៍ក្នុងតំបន់។ លោកអគ្គលេខាធិការរងអាស៊ាន ក៏បានសង្ឃឹមថា ពលរដ្ឋអាស៊ាន ដែលប្រើប្រាស់គេហទំព័រនេះ នឹងវាយតម្លៃខ្ពស់ចំពោះ បេតិកភណ្ឌវប្បធម៌ដែលត្រូវបានចែករំលែក ព្រមទាំងជ្រាបចូលយ៉ាងស៊ីជម្រៅអំពីមនសិកាក្នុងតំបន់ ហើយរួមដៃគ្នាលើកស្ទួយអត្តសញ្ញាណអាស៊ានយ៉ាងខ្លាំងក្លាថែមទៀតផងដែរ។
គម្រោង ACHDA ត្រូវបានរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភតាមរយៈមូលនិធិជប៉ុន - អាស៊ាន (JAIF)។ ដំណាក់កាលដំបូងនៃគម្រោងត្រូវបានចាប់ផ្តើមនាដើមឆ្នាំ ២០១៨។ គោលដៅនៃដំណាក់កាលទី ២ នៃគម្រោងគឺធ្វើឌីជីថលនៃបញ្ជីសម្រាំងរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មុនពេលពង្រីកទៅកាន់ បណ្តាប្រទេសអាស៊ានដទៃទៀតផងដែរ៕