(ប្រភព៖ Asean.usmission.gov) |
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ប្រចាំនៅអាស៊ានលោក Ryan Washburn ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ (RDCA) ។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តី
អាស៊ាន។
RDCA នឹងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាពរវាងអាស៊ាននិងសហរដ្ឋអាមេរិក ជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ លើសពីនេះទៀតទៀត កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកដល់ការរក្សាអាស៊ានប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ផែនការសកម្មភាពអាស៊ាន - សហរដ្ឋអាមេរិក ២០២១ -២០២៥ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន - សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងរវាង USAID និងអាស៊ាន ដែលមានសុពលភាពរយៈពេល ៥ ឆ្នាំ ហើយមានតម្លៃ ៥០ លានដុល្លារអាមេរិកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍរបស់អាស៊ានផងដែរ៕