អាស៊ាននិងដៃគូបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥២ និងសន្និសីទពាក់ព័ន្ធនានា (AEM-52) នាព្រឹកថ្ងៃទី ២៩ ខែសីហា (តាមម៉ោងនៅវៀតណាម) រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន បានចូលរួមវគ្គពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងកាណាដា។ 
អាស៊ាននិងដៃគូបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគ - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ (រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ «កាណាដាជានិច្ចកាលជាដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន។ការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានកើនឡើយយ៉ាងស្ថិរភាពក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហើយភាគីទាំងពីរបានទទួលស្គាល់នូវឱកាសជាច្រើន នៅពេលដែលភាគីទាំងពីរសហការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងវិស័យសេដ្ឋកិច្ច។ ទំហំពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរសម្រេចបាន ៧០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ ឆ្នាំនេះគឺជាឆ្នាំដ៏លំបាកមួយនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅនិងសេដ្ឋកិច្ច-សង្គមរបស់ប្រទេស   នីមួយៗ។ ក្នុងបរិបទនោះ ភាគីទាំងពីរចាំបាច់ត្រូវរក្សាការតភ្ជាប់ និងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងវិបត្តិនេះ»។

រិឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងធុរកិច្ចខ្នាតតូច ជម្រុញពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កាណាដាលោកស្រី Mary Ng បានឲ្យដឹងថាប្រទេសកាណាដាមានបំណងចង់បន្តក្លាយជាគោលដៅសម្រាប់វិនិយោគិនអាស៊ាន ហើយភាគីទាំងពីរនឹង រួមគ្នាកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជនផងដែរ។

គួរបញ្ជាក់ថានាយប់ថ្ងៃទី ២៨ ខែសីហា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានជួបប្រជុំគ្នាលើកទី ៨ ជាមួយដៃគូបរទេសនៅតំបន់អាស៊ីខាងកើតផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងឡាយបានអះអាងពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់ ជាពិសេសសម្រាប់ទំនិញនិងសេវាកម្មសំខាន់ៗ ដូចជា   សុខាភិបាល វ៉ាក់សាំង និងស្បៀងអាហារជាដើម។ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីទាំងអស់ក៏បានកោតសរសើរចំពោះការគាំទ្ររបស់តំបន់ក្នុងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានសន្យាសហការគ្នាដើម្បីធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកឲ្យបានល្អបំផុត ដើម្បីប្រព័ន្ធពាណិជ្ជកម្ម    ពហុភាគីមួយប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ