(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាននៃសន្និសីទជាន់ខ្ពស់អាស៊ាន
លើក ទី ២២ ដែលបាននាំចេញ នាថ្ងៃទី ២៥ មេសា បណ្ដាថ្នាក់ដឹកនាំនៅអាស៊ី-អាគ្នេយ៍បានអះអាងឡើងវិញនូវសារៈសំខាន់នៃសន្តិភាពស្ថិរភាពនិងសន្តិសុខ
នាវាចរណ៍នៅសមុទ្រខាងកើត ក៏ដូចជា បណ្ដាការសន្យារួមក្នុងក្របខ័ណ្ឌសេចក្តី ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅ ធានារការដោះស្រាយរាល់ជំលោះដោយសន្តិវិធី សមសប្រទៅនឹងច្បាប់អន្តរជាតិ
ជាពិសេសគឺ អនុសញ្ញានៃអ.ស.ប.ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
អាស៊ាន និងចិនក៏បានឯកភាពជំរុញការចរចារអំពីក្រមប្រតិបត្តិតំបន់នៅសមុទ្រ
ខាងកើត (COC) ផងដែរ។ ឆ្លើយតបសម្ភាសហ៍នៃមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅ
ខាងក្រៅ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២២ អគ្គលេខាធិការអាស៊ាន លោក
Le Luong Minh បានលើកច្បាស់ថា៖ “បញ្ហានៅសមុទ្រខាងកើតត្រូវដោះស្រាយ
រវាងបណ្ដា ប្រទេសទាក់ទិន។ ប៉ុន្តែ យើងត្រូវពិនិត្យមើលផលប្រយោធន៍នៃភាគី
នានា ក៏ដូចជា សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ អាស៊ានជានិច្ចកាលមានសុឆ័ន្ទៈ
និង ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយចិនអំពីបញ្ហាលើសមុទ្រខាង
កើត។” អគ្គលេខាធិការ Le Luong Minh ក៏បានសង្កត់ធ្ងន់ថែមទៀតថា៖ អាស៊ាន
នឹងជួបចរចារជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឋានៈជាប្លុកមួយ។
ស្តីពីបញ្ហានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang
Vinh បានអះអាង ថា៖
“កាលពីខែ វិច្ជការ ឆ្នាំ ២០១១ អាស៊ានបានពិភាក្សាអំពីបណ្ដាខ្លឹមសារស្នូល
នៃ COC ដើម្បីត្រៀមរៀបចំជួបចរចារជាមួយចិន។ អាស៊ានក៏បានម្ចាសការ
ជំរុញការពិគ្រោះយោបល់ជាមួយភាគីចិនផងដែរ។ ក្នុងឆ្នាំ ២០១២ អាស៊ាន
បានមាន បណ្ដាការពិគ្រោះយោបល់នៅថ្នាក់ SOM មិនផ្លូវការជាមួយចិន
អំពីក្រម ប្រតិបត្តិនេះ។ អាស៊ានពិនិត្យឃើញថា៖ ត្រូវជំរុញការកសាង COC
យ៉ាងឆាប់ៗ ក្នុងកាលៈទេ សៈនាបច្ចុប្បន្ន៕”
បានដឹងថា៖ រដម្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ាននឹងរៀបចំកិច្ចប្រជុំមួយមុនពេល
|
អាស៊ាននឹងជួប ចរចារជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឋានៈជាប្លុកមួយ។
(Image: Vietnamplus+) |
ដំណើរការជួបចរចារជាមួយចិនអំពីបញ្ហាលើសមុទ្រខាងកើតនាចុងឆ្នាំ ២០១៣៕