អាស៊ាននិងចិនបង្កើនកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងបញ្ហាប្រឈម រួមគ្នាជំរុញការស្តារឡើងវិញប្រកបដោយចីរភាព ក្រោយ​ជំងឺកូវីដ-១៩

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី ១៦ កញ្ញា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន - ចិន (CAEXPO និង CABIS) លើកទី ១៩ នៅទីក្រុង Nan Ninh ខេត្ត GuangXi ប្រទេសចិនតាមទម្រង់វីដេអូ។
អាស៊ាននិងចិនបង្កើនកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងបញ្ហាប្រឈម រួមគ្នាជំរុញការស្តារឡើងវិញប្រកបដោយចីរភាព ក្រោយ​ជំងឺកូវីដ-១៩ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh

ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសអាស៊ាននិងចិន គប្បីបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់នឹងបញ្ហាប្រឈម រួមគ្នាជំរុញការស្ដារឡើងវិញប្រកបដោយចីរភាពក្រោយជំងែកូវីដ-១៩ ក្នុងនោះចាំបាច់ត្រូវឆ្លៀតយកឱកាសនានាដែលទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ជំរុញពាណិជ្ជកម្មទ្វេភាគី អភិវឌ្ឍន៍ប្រកបដោយតុល្យភាព និងចីរភាព។ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក Pham Binh Minh បានស្នើឱ្យរដ្ឋាភិបាលចិន បង្កលក្ខណៈងាយស្រួលក្នុងការនាំចូលទំនិញកសិផលដែលមានគុណភាពខ្ពស់របស់វៀតណាម ក៏ដូចជារបស់បណ្តាប្រទេសអាស៊ានដែលឆ្លងកាត់ប្រទេសវៀតណាម; សម្របសម្រួលរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្ម និងការឆ្លងកាត់គយដោយរលូនក្នុងគ្រប់ស្ថានភាព; ជំរុញការធ្វើពិពិពិធកម្មវិធីសាស្រ្តដឹកជញ្ជូនទំនិញទាំងខាងផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រនិងផ្លូវអាកាស ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថលនិងពាណិជ្ជកម្មអេឡិចត្រូនិក និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពផងដែរ៕

 

ប្រតិកម្មទៅវិញ