ប្រភព៖ Shutterstock |
វេទិកាតាមអនឡាញនេះ នឹងផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា “ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព” និង “នវានុវត្តន៍ឌីជីថល” ដែលត្រូវបានស្រង់ចេញពីវិស័យយុទ្ធសាស្ត្រចំនួន ៥ នៅក្នុង “ផែនការមេស្តីពីការតភ្ជាប់អាស៊ាន(MPAC) ឆ្នាំ ២០២៥”។
វេទិកានេះនឹងពិភាក្សាអំពីការតភ្ជាប់អាស៊ាន ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ-១៩ និងរបៀបកៀងគរទុនឧបត្ថម្ភ សម្រាប់គម្រោងតភ្ជាប់នានាដោយមានការចូលរួមពីអ្នកជំនាញមកពីលេខាធិការដ្ឋានអាស៊ាន គណៈកម្មការសេដ្ឋកិច្ច-សង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំសន់អាស៊ី-ប៉ាស៊ីហ្វិក (UN -ESCAP) ទីភ្នាក់ងារធានាការវិនិយោគពហុភាគីកូរ៉េខាងត្បូង និងធនាគារនាំចេញ-នាំចូលរបស់កូរ៉េខាងត្បូង។
នៅក្នុងវេទិកានេះ ក្រុមការងារគ្រប់គ្រងកម្មវិធីអាស៊ាន-កូរ៉េខាងត្បូង នឹងអធិប្បាយអំពីរបៀបប្រើប្រាស់មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង សម្រាប់គម្រោងតភ្ជាប់នានា ខណៈពេលដែលប្រទេសជាសមាជិកអាស៊ាននឹងបង្ហាញពីគម្រោងរបស់ខ្លួន ក្នុងវិស័យដឹកជញ្ជូន ថាមពល និងទីក្រុងឆ្លាតវៃ៕