អាស៊ាននិង EUជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ ប្រឆាំងនឹងជំងឺឆ្លង Covid-19

Chia sẻ
(VOVWORLD) - ប្រទេសអាស៊ាននិង EU ទាំងអស់បានអះអាងនូវចំណងសាមគ្គីភាព ដោយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការងារបង្ការ ទប់ ស្កាត់ជំងឺ ព្រមទាំងខិតខំប្រឹងប្រែងរក្សាការដោះដូរពាណិជ្ជកម្មវិនិយោគ ក៏ដូចជាគិតដល់វិធានការក្នុងរយៈពេលយូរអង្វែងដើម្បីស្ដារសេដ្ឋកិច្ចឡើង វិញផងដែរ។
អាស៊ាននិង EUជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ ប្រឆាំងនឹងជំងឺឆ្លង Covid-19 - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំអនឡាញ (រូបថត៖ VGP)

  នាថ្ងៃទី២០មីនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ បាន អញ្ជើញចូលរួមកិច្ចប្រជុំអនឡាញថ្នាក់រដ្ឋមន្រ្តីរវាងអាស៊ាននិង EU ស្ដីពីកិច្ច សហប្រតិបតិ្តការបង្ការប្រឆាំងនឹងជំងឺ Covid-19។

        ប្រទេសអាស៊ាននិង EU ទាំងអស់បានអះអាងនូវចំណងសាមគ្គីភាព ដោយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការងារបង្ការ ទប់ ស្កាត់ជំងឺ ព្រមទាំងខិតខំប្រឹងប្រែងរក្សាការដោះដូរពាណិជ្ជកម្មវិនិយោគ ក៏ដូចជាគិតដល់វិធានការក្នុងរយៈពេលយូរអង្វែងដើម្បីស្ដារសេដ្ឋកិច្ចឡើង វិញផងដែរ។

        ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Pham Binh Minh បានជម្រាបអំពីការខិតខំប្រឹង ប្រែងទប់ទល់ដោយម្ចាស់ការនិងទាន់ពេលវេលារបស់អាស៊ាននៅពេលជំងឺផ្ទុះឡើង តាមស្មារតី “ផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” របស់អាស៊ាន ក្នុងឆ្នាំ២០២០។ លោក Pham Binh Minh បានស្នើឲ្យ EU ជួយឧបត្ថម្ភខាង បច្ចេកទេស សហប្រតិបតិ្តការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងការគ្រប់គ្រងនិង ព្យាបាលសម្រាប់ករណីឆ្លងជំងឺ យកចិត្តទុកដាក់ ធានាផលប្រយោជន៍និងការ ប្រព្រឹត្តដោយសមភាពចំពោះពលរដ្ឋអាស៊ាននៅ EU ក៏ដូចជាសហការបន្ធូរ បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមបង្កឡើងដោយជំងឺរាតត្បាតផងដែរ ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមនឹងបន្តសហប្រតិបតិ្ត ការយ៉ាងស្អិតរមួតជាមួយបណ្ដាប្រទេសអាស៊ាន ដៃគូរបស់អាស៊ាន អង្គការ សុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ សំដៅរុញថយក្រោយជំងឺ រាតត្បាត ធានាជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណរបស់ ប្រជាជនក៏ដូចជាការអភិវឌ្ឍដោយស្ថិរភាពនៃប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ