អសន្តិសុខស្បៀងអាហារបានគំរាមកំហែងដល់មនុស្សចំនួន ៨០ លាននាក់នៅ តំបន់​ស្នែង​ទ្វីបអាហ្វ្រិក

Chia sẻ
(VOVWORLD) - គ្រោះទុរ្ភិក្សគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សុខភាព និងជីវិតរបស់មនុស្សរាប់លាននាក់នៅតំបន់ ស្នែងទ្វីបអាហ្វ្រិកដ៏ធំទូលាយ។
អសន្តិសុខស្បៀងអាហារបានគំរាមកំហែងដល់មនុស្សចំនួន ៨០ លាននាក់នៅ តំបន់​ស្នែង​ទ្វីបអាហ្វ្រិក - ảnh 1មនុស្សរង់ចាំទទួលការចែកជំនួយស្បៀងអាហារ (រូបថតឯកសារ៖ AFP/VNA)

កាលពីថ្ងៃទី ៣ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ប្រជាជនជាង ៨០ លាននាក់នៅតំបន់ ស្នែងអាហ្វ្រិកដូចជា៖ ជីប៊ូទី អេត្យូពី កេនយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ូដង់ និងអ៊ូហ្គង់ដាដែលកំពុងរស់នៅក្នុងស្ថានភាពអសន្តិសុខស្បៀងអាហារ។ ដើម្បីអនុវត្តន៍ជំនួយសង្គ្រោះបន្ទាន់ WHO បានអំពាវនាវឱ្យបរិច្ចាគថវិកាជិត ១២៤ លានដុល្លារអាមេរិក។ អង្គការនេះបានសង្កត់ធ្ងន់ថា "ឥទ្ធិពលនៃជម្លោះ ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ ១៩ បានបណ្ដាលឲ្យតំបន់នេះក្លាយទៅជាចំណុចក្រៅគគុកអំពីគ្រោះទុរ្ភិក្ស ជាមួយនឹងផលវិបាកដ៏មហន្តរាយចំពោះសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន"។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា គ្រោះទុរ្ភិក្សគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សុខភាព និងជីវិតរបស់មនុស្សរាប់លាននាក់នៅតំបន់ ស្នែងទ្វីបអាហ្វ្រិកដ៏ធំទូលាយ។ WHO កំពុងរងចាំពីជំនួយរបស់សហគមន៍អន្តរជាតិដើម្បីអនុវត្តន៍ការងារជាក់ស្ដែង សំដៅឆ្លើយតបនឹងការគំរាមកំហែងទាំងពីរនាបច្ចុប្បន្ននាគឺ ព្យាបាលជូនអ្នកខ្វះអាហារូបត្ថម្ភ និងការពារពួកគេពីការឆ្លងផងដែរ៕

ប្រតិកម្មទៅវិញ