(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា ប្រធានាធិបតីអាមេរិក Barack Obama ចាប់ផ្តើម
ដំណើរទស្សកិច្ចនៅប្រទេសចំនួន ៣ គឺ៖ ថៃ មីយ៉ាន់ម៉ា និង កម្ពុជា។ នាព្រឹកថ្ងៃដ៏
ដែល ថ្លែងមតិក្នុងសន្និសីទការសែតនៅរដ្ឋធានី Washington DC (តាមម៉ោងវៀត
ណាម) ទីប្រឹក្សារសន្តិសុខជាតិអាមេរិក លោក Thomas Donilon ឲ្យដឹងថា៖ ដំណើរ
ទស្សនកិច្ចរបស់ប្រធានាធិបតី Obama នៅអាស៊ី-អាគ្នេយ៍គូសសម្គាល់ដំណាក់កាល
ជាបន្តក្នុងគោលនយោបាយស្តាតុល្យភាពឡើងវិញរបស់ប្រទេសអាមេរិកក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិក។ តាមលោក Donilon បន្តទៀតថា៖ ប្រធានាធិបតី Obama នឹង
ពិភាក្សារអំពីបញ្ហា្កជាច្រើនក្នុងតំបន់ ដូចជា៖ សន្តិសុខនាវាចរណ៍ ការអនុវត្តច្បាប់ ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុសន្តិសុខស្បៀងអាហារនិងថាមពល។ស្តីអំពីជំលោះអធិបតេយ្យភាព លើសមុទ្រខាងកើត លោក Donilon បានលើកច្បាស់
ថា៖
“ប្រធានាធិបតី Obama នឹងអះអាងឡើវិញនូវបណ្ដាគោលការណ៍សារវន្តអំពីសមុទ្រ
ខាងកើត។ ការដោះស្រាយជំលោះដោយសន្តិវិធីសន្តិភាពគឺចាំបាច់ ដែលមិនរារាំង
ដល់ដំណើរពាណិជ្ជកម្មស្រប់ច្បាប់ ធានាសេរីភាពនាវាចរណ៍ ។ ជាពិសេសអាមេរិក
គាំទ្រការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកសាងក្រមសិលធម៌នៅសមុទ្រខាង
កើត (COC)។ ឯកសារនេះនឹងបង្កើតក្របខ័ណ្ឌដោះស្រាយមួយនិងបង្ការាល់
ជំលោះដោយផ្អែកលើបណ្ដាគោលការណ៍៕”
|
ទីប្រឹក្សារសន្តិសុខជាតិអាមេរិក លោក Thomas Donilon (Image: Internet) |