អាស៊ានជំរុញនិងការពារសិទ្ធិនារីនិងកុមារ

Chia sẻ
 (VOV)_សន្និសីទពិសេសនៃគណះកម្មាធិការស្ដីពីការជំរុញនិងការពារសិទ្ធិនារី
និងកុមារ (​ACWC) នៃអាស៊ាន ដែលទើបនឹងបានប្រព្រឹត្តទៅ​នា​ពេលថ្មីៗនេះ នៅទីក្រុង
 Bandar Seri Begawwan  (ប្រុយណេ) ​
អាស៊ានជំរុញនិងការពារសិទ្ធិនារីនិងកុមារ - ảnh 1
អាស៊ានជំរុញនិងការពារសិទ្ធិនារីនិងកុមារ(VOV)

           (VOV)_សន្និសីទពិសេសនៃគណះកម្មាធិការស្ដីពីការជំរុញនិងការពារសិទ្ធិនារី
និងកុមារ (​ACWC) នៃអាស៊ាន ដែលទើបនឹងបានប្រព្រឹត្តទៅ​នា​ពេលថ្មីៗនេះ នៅទីក្រុង
 Bandar Seri Begawwan  (ប្រុយណេ) ​បាន​ឯកភាព​អនុម័តទៅលើផែនការធ្វើសកម្មភាព
ឆ្នាំ ២០១៤។ សន្និសីទ ACWC ក៏បាន​ពិភាក្សាអំពីយុទ្ធសាស្ត្រ​អនុវត្តវិស័យចំនួន៨ដែល
បាន សន្យាក្នុង​សេចក្ដីថ្លែងការណ៍។ ក្នុងនោះ គឺប្រមូលផ្តុំចូលក្នុងសកម្មភាព ជាក់ស្ដែង នានាក្នុងឆ្នាំ ២០១៤ ។ តាមនោះ ក្នុងឆ្នាំ ២០១៤ ACWC នឹងពិគ្រោះ​យោបល់អន្តរផ្នែកជា មួយស្ថាប័នទាក់ទិននានា របស់អាស៊ាន និងជួបសន្ទនាជាមួយបណ្ដាអង្គការសង្គម
ស៊ីវិល ពិនិត្យមើលសក្ដានុភាពរួមវិភាគទានរបស់ ACWC ក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ ពោលខាងលើ …។ល។ ​ទន្ទឹមនឹងនោះ សន្និសីទក៏បានពិនិត្យមើលដំណើការអនុវត្ត
គំរោងការណ៍​​របស់ ACWC ពិសេសគឺបណ្ដាគំរោងការណ៍ដែលនឹងត្រូវបានសម្រេច
ក្នុងឆ្នាំ​២០១៣នេះ​ និងឯកភាពក្នុងការរៀបចំសន្និសីទ ACWC លើកទី៨​នាថ្ងៃទី​១៧ និង២០ កុម្ភះឆ្នាំ ២០១៤ នៅឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ