អាស៊ាន-ចំណុចភ្លឺស្វាងអំពីកិច្ចសហប្រតិបតិ្តការមិត្តភាពសាមគ្គីភាពនិងទំនុកទុកចិត្ត

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហា
ណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូល
រួមសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អា
ស៊ាន) (ថ្ងៃទី២៨ កក្កដា) និងលើកទី ៤៨ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨ សីហា)។
អាស៊ាន-ចំណុចភ្លឺស្វាងអំពីកិច្ចសហប្រតិបតិ្តការមិត្តភាពសាមគ្គីភាពនិងទំនុកទុកចិត្ត - ảnh 1
បណ្ដាតំណាងចូលរួមពិធីនេះថតរូបអនុស្សាវរីយ៍

(VOVworld) - នាយប់ថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេស
វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួម
សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ថ្ងៃទី២៨ កក្កដា) និងលើកទី
៤៨ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨ សីហា)។អញ្ជើញចូលរួមពិធីនេះមានឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អគ្គលេខាធិការ
អាស៊ានលោក Le Luong Minh ព្រមទាំងឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងរបស់
អាស៊ាន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់នានាទៀតផង។ថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន
សង្កត់ធ្ងន់ថា នាចុងឆ្នាំ២០១៥នេះ អាស៊ានមានមោទភាពនឹងក្លាយទៅជាសហ
គមន៍ ដំបូងដែលត្រូវបានបង្កើតឡើងនៅទ្វីបអាស៊ី។ដោយមានសសរស្នូលអំពី
នយោបាយសន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌សង្គម សហគមន៍អាស៊ាននឹងធ្វើជាក់
ស្ដែង ភាវូបនីយកម្មនូវសុបិន្តអំពីសហគមន៍មួយដែលតភ្ជាប់អំពីនយោបាយ សេដ្ឋ
កិច្ច មានការទទួលខុសត្រូវអំពីសង្គម មានទំនាក់ទំនងបើកទូលាយជាមួយខាង
ក្រៅ និងធ្វើសកម្មភាពតាមគោលការណ៍យកប្រជាជនជាមជ្ឈមណ្ឌល។

“អាស៊ានបាននាំអាស៊ីអាគ្នេយ៍ពីតំបន់មួយត្រូវបែកបាក់ដោយការប្រឈមមុខនិង
មិនទុកចិត្តគ្នា ក្លាយទៅជាចំណុចភ្លឺស្វាងអំពីកិច្ចសហប្រតិបតិ្តការ ចំណងមិត្ត
ភាព សាមគ្គីភាពនិងជឿទុកចិត្តគ្នាទៅវិញទៅមក រួមគ្នាខំប្រឹងប្រែងដើម្បីគោល
ដៅរួមគឺសន្តិភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព។ក្នុងអំឡុងជិត៥០ឆ្នាំកន្លង
ទៅ បើទោះបីជាឆ្លងកាត់លើបំរ៉ែបំរួលជាច្រើនក្ដី ប៉ុន្តែអាស៊ានជានិច្ចកាលសឲ្យ
ឃើញកម្លាំងរស់ដ៏ខ្លាំងក្លារបស់ខ្លួន។អាស៊ានបាននិងកំពុងជាកត្កាសំខាន់ដែល
រួមចំណែកធានាបរិយាកាសសន្តិភាពនិងស្ថិភាព ជំរុញកិច្ចសហប្រតិបតិ្តការនិង
វឌ្ឍនភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

តាមលោក Pham Binh Minh ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន រដ្ឋា
ភិបាលនិងប្រជាជនវៀតណាមនឹងបន្តរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍របស់
សមាគមន៍ ដើម្បីផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជនអាស៊ានគ្រប់ជំនាន់នា
បច្ចុប្បន្នក៏ដូចជានាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ