អាស៊ានចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតដើរទន្ទឹមគ្នានឹងការដោះស្រាយការខ្វែងគំនិតដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ

Chia sẻ
(VOVWORLD) - “អាស៊ានមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបណ្តាប្រទេសជាដៃគូនានា ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដើរទន្ទឹមគ្នានឹងការដោះស្រាយការខ្វែងគំនិតនិងជំលោះដោយ ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ផងដែរ”។ 
អាស៊ានចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតដើរទន្ទឹមគ្នានឹងការដោះស្រាយការខ្វែងគំនិតដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន-ចិន (រូបថត៖ VGP) 

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំអាស៊ាន - ចិន និងអាស៊ានបូក ៣ លើកទី ២១ (រួមមានកូរ៉េខាងត្បូង ចិននិងជប៉ុន) អាស៊ាន-ជប៉ុននិងអាស៊ាន-កូរ៉េខាងត្បូង ដែលប្រារព្ធឡើងនាល្ងាចថ្ងៃទី ៩ ខែកញ្ញា។

នៅក្នុងកិច្ចប្រជុំទាំងនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឱ្យបណ្តាប្រទេសជាដៃគូ រួមមាន ចិន ជប៉ុននិងកូរ៉េខាងត្បូង បន្តការគាំទ្រនិងចូលរួមរាល់គំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការឆ្លើយតបនឹងកូវីដ ១៩ ក៏ដូចជា ជួយឧបត្ថម្ភឲ្យបង្កើតបង្កើតមជ្ឈមណ្ឌលអាស៊ាន ទទួលបន្ទុកស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់និងជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះ ជំរុញកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងបង្ការជំងឺរាតត្បាត កាត់បន្ថយផលប៉ះពាល់និងនាំតំបន់នេះឱ្យមានការស្តារឡើងវិញប្រកបដោយចីរភាព។

អាស៊ានចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតដើរទន្ទឹមគ្នានឹងការដោះស្រាយការខ្វែងគំនិតដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ - ảnh 2ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ៣ លើកទី ២១ (រូបថតៈ VGP)

ទាក់ទងនឹងស្ថានភាពក្នុងតំបន់និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងបណ្តាប្រទេសដៃគូបានចែក រំលែកនូវទស្សនៈរួមគ្នា ស្តីពីការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវា ចរណ៌ ក្នុងនោះមានសមុទ្រខាងកើត រួមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានស្នើឱ្យភាគីទាំងអស់ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រ ព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងពេញលេញនិងមានប្រសិទ្ធភាព ហើយបន្តកិច្ចចរចារអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ក្រោយពេលត្រូវអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ