ទិដ្ឋភាពនៃវេទិការនេះ (រូបថត៖ TTXVN) |
វេទិកានេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៥២ នៃការបង្កើតអាស៊ាន ព្រមទាំងសំដៅផ្សព្វផ្សាយនូវវឌ្ឍនភាពថ្មីបំផុតដែលពាក់ព័ន្ធនឹងគោលនយោបាយរបស់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការសំរេចបាននូវ គោលដៅ SDGs ក្នុងតំបន់ក៏ដូចជាក្នុងយុទ្ធសាស្ត្ររបស់ប្រទេសរៀងៗខ្លួនផងដែរ ។ ថ្លែងក្នុងពិធីនោះ នាយក FES ប្រចាំនៅប្រទេសឥណ្ឌូនេស៊ីលោក Sergio Grassi បានមានប្រសាសន៍ថាអាស៊ានកំពុងជ្រើសរើសតាមទិសដៅត្រឹមត្រូវ ដើម្បីសម្រេចបាន SDGs នៅឆ្នាំ ២០៣០។ អាស៊ានសម្រេចបានសមិទ្ធិផលដ៏ សំខាន់ក្នុងការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទោះបីយ៉ាងណាក៏ដោយបញ្ហាប្រឈមសំខាន់ៗនៅតែមាននៅឡើយ ដែលក្នុងនោះនៅតែមានវិសមភាពរវាងប្រទេសនានាឬក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសសមាជិកអាស៊ាននៅតែកើនមានឡើងលើវិស័យផ្សេងៗគ្នាផងដែរ៕