ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈបេសកកម្មអចិន្រ្តៃយ៍ឡាវប្រចាំនៅអាស៊ាន លោក Ekkaphab Phanthavong (រូបថត៖ TTXVN) |
យោងតាម ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈបេសកកម្មអចិន្រ្តៃយ៍ឡាវប្រចាំនៅអាស៊ាន លោក Ekkaphab Phanthavong បានឲ្យដឹងថា វៀតណាមបានចូលរួមបង្កើនកិច្ចខិតខំប្រឹងប្រែង និងទំនាក់ទំនងភាពជាដៃគូរបស់អាស៊ានដើម្បីរៀបចំឱ្យបានល្អសម្រាប់ការបង្ការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាខឿនសេដ្ឋកិច្ច ក្នុងនោះមានការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតសកលកូវីដ១៩និងការបង្កើតឃ្លាំងស្តុកសម្ភារៈបរិក្ខាពេទ្យដ៏ចាំបាច់ផងដែរ។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Ekkaphab បានសម្តែងនូវ “ជំនឿយ៉ាងមុតមាំ” ថា ប្រទេសវៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសំរេចបាននូវគោលដៅ គំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូខាងក្រៅ ដើម្បីពង្រឹងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ ក្នុងនោះបន្តធ្វើការពិគ្រោះយោបល់និងសម្របសម្រួលរវាងស្ថាប័នជំនាញនានា ដើម្បីអនុវត្តសសរស្តម្ភទាំង ៣ នៃសហគមន៍អាស៊ាន សំដៅអនុវត្តផែនការស្តារសេដ្ឋឡើងវិញក្រោយវិបត្តិន៍ជំងឺកូវីដ១០ផងដែរ៕