អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានចូលរួមកិច្ចសន្ទនានេះ |
នារសៀលថ្ងៃទី ៤ ខែមិថុនា កិច្ចសន្ទនាជាន់ខ្ពស់លើកទី៤ ស្តីពីការលើកកម្ពស់ លក្ខណៈអន្តរប្រតិបត្តិការរវាងចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈនៃអង្គការ សហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាពឆ្នាំ ២០៣០ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម បានចូលរួមកិច្ចសន្ទនានេះ ក្នុងនាមជាប្រធានអាស៊ាន ២០២០។
ថ្លែងមតិក្នុងសម័យពិភាក្សានេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖ ដោយប្រធានបទអាស៊ាន ២០២០ “ភាពស្អិតរមួយនិងការឆ្លើយតបយ៉ាងសកម្ម” វៀតណាមបានម្ចាស់ការនិងជំរុញការខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាត្បាត COVID-19។
អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានស្នើឱ្យមានការតម្រង់ទិសមួយចំនួនដើម្បីអនុវត្តនូវដំណើរការអន្តរប្រតិបត្តិឆ្នាំ ២០២០-២០២៥ ប្រកបដោយប្រសិទ្ធភាព ក្នុងនោះ យកមនុស្សធ្វើជាកត្តាស្នូល ក្នុងដំណើរការបង្កើតគោលនយោបាយក៏ដូចជាការអនុវត្តកម្មវិធីនិងគម្រោងនានា។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមស្របតាមគោលដៅកសាងអាស៊ានមួយ ដែលមានភាពស្អិត រមួតនិងមានការឆ្លើយតបយ៉ាងសកម្មដោយឆ្ពោះទៅអនុវត្តន៍ជាក់ស្តែងចក្ខុវិស័យអាស៊ាន ២០២៥៕