អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi (រូបថត៖ TTXVN) |
ថ្លែងនៅទីនេះអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានសង្កត់ធ្ងន់ថាដើម្បីមានការទាក់ទាញកាន់តែទូលំទូលាយ អាស៊ានមិនត្រឹមតែលើកកំពស់ការយល់ដឹងអំពីការរៀបចំប៉ុណ្ណោះទេ ថែមទាំងត្រូវការលើកកម្ពស់ការផ្សារភ្ជាប់ប្រជាជនចំនួន ៦៦០ លាននាក់ក្នុងតំបន់ទៀតផង។
ទន្ទឹមនឹងនេះអគ្គលេខាធិការរងអាស៊ានលោក Kung Phoak បានអំពាវនាវឲ្យផ្នែកនានានៃលេខាធិការដ្ឋាន បន្តមានភាពម្ចាស់ការក្នុងការរួមបញ្ចូលអត្តសញ្ញាណអាស៊ានផងដែរ។ យោងតាមលោកបានឲ្យដឹងថា នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយអាស៊ាននឹងមានការពិភាក្សានិងការប្តេជ្ញាបន្ថែមទៀតជាមួយផ្នែកនានានៃលេខាធិការដ្ឋាន ដើម្បីកសាងនិងលើកកម្ពស់អត្តសញ្ញាណអាស៊ានផងដែរ៕