អស្ថិរភាពនយោបាយនៅហ្ស៊ីមបាវេ

Chia sẻ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកនាថ្ងៃទី១៥ វិច្ឆិកា បានរាយការណ៍ ថា ប្រធានាធិបតីហ្ស៊ីមបាវេលោក Robert Mugabe និងលោកជំទាវ Grace Mugabe កំពុងត្រូវកងទ័ពប្រទេសនេះចាប់ខ្លួនជាបណ្ដោះអាសន្នក្រោយពីសកម្ម ភាពយោធាជាច្រើននាយប់ថ្ងៃទី១៤ វិច្ឆិកា។

អស្ថិរភាពនយោបាយនៅហ្ស៊ីមបាវេ - ảnh 1 កងទ័ពហ្ស៊ីមបាវេ (រូបថត៖ AFP/TTXVN)


សេចក្ដីប្រកាសពីកងទ័ពហ្ស៊ីមបាវេលើកច្បាស់ថា នេះមិនមែនជាអំពើផ្ដួល រំលំទេ ដែលជាវិធានការយោធាសំដៅប្រដេញតាមឃាត់ខ្លួនមុខសញ្ញាល្មើសនៅជុំវិញ ប្រធានាធិបតី ហើយនឹងបញ្ចប់នៅពេលសំរេចបានគោលដៅនេះ។

        បម្រែបម្រួលនេះកើតមានឡើងក្នុងកាលៈទេសៈ ដែលហ្ស៊ីមបាវេជាលើក ដំបូងបានបង្ហាញឲ្យឃើញនូវជំលោះជាសាធារណៈរវាងកងទ័ពនិងប្រធានាធិបតីលោក Mugabe។ គណៈបក្ស ZANU-PF កាន់អំណាចបានចោទប្រកាន់មេបញ្ជា ការកងទ័ពប្រទេសនេះ ឧត្តមសេនីយ៍ Constantino Chiwenga មានអំពើរដ្ឋប្រហារ នៅពេលលោក Chiwenga ប្រឆាំងជំទាស់ការដែលប្រធានាធិបតីលោក Mugabe បណ្ដេញអនុប្រធានាធិបតីចេញពីតំណែង៕

ប្រតិកម្មទៅវិញ