អូស្ត្រាលីអះអាងនូវការផ្ដល់អាទិភាពនិងជំរុញទំនាក់ទំនងជាមួយវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី២៥ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចារជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងកសិកម្មនិងប្រភពទឹកលោក Barnaby Joyce ជួបធ្វើការជាមួយរដ្ឋមន្រ្តីការបរទេសលោកស្រី Julie Bishop និងរដ្ឋមន្រ្តីពាណិជ្ជកម្មលោក Steven Ciobo។
អូស្ត្រាលីអះអាងនូវការផ្ដល់អាទិភាពនិងជំរុញទំនាក់ទំនងជាមួយវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងឆ្វេង) និងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងកសិកម្មនិងប្រភពទឹកលោក Barnaby Joyce (រូបថត៖VGP)

(VOVworld) - ក្នុងដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី២៥ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចារជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងកសិកម្មនិងប្រភពទឹកលោក Barnaby Joyce ជួបធ្វើការជាមួយរដ្ឋមន្រ្តីការបរទេសលោកស្រី Julie Bishop និងរដ្ឋមន្រ្តីពាណិជ្ជកម្មលោក Steven Ciobo។នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំអូស្ត្រាលីវាយតំលៃខ្ពស់ចំពោះវៀតណាមក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងផុលផុស ហើយមានតួនាទីសកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានបំណងជំរុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីឡើងកំពស់ថ្មីផងដែរ។ភាគីទាំងពីរឯកភាពលើក្រុមវិធានការសំដៅពង្រឹងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយក្នុងវិស័យជាច្រើនចាប់ពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដល់អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្រ ទេសចរណ៍និងជួបប្រាស្រ័យរវាងប្រជាជន។

        ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅតំបន់ ដោះស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ អនុវត្តយ៉ាងមឹងម៉ាត់សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ