អូស្ត្រាលី​រៀបចំ​ការ​ពង្រាង​យុទ្ធសាស្ត្រ​សន្តិសុខបណ្តាញ​​អ៊ីនធឺណែតថ្មី​

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលអូស្ត្រាលីនឹងរៀបចំជាបន្ទាន់នូវយុទ្ធសាស្ត្រសន្តិសុខបណ្តាញអ៊ីនធឺណែតថ្មី ដើម្បីពង្រឹងសមត្ថភាពរក្សាអធិបតេយ្យភាព និងកសាងកម្លាំងការងារអ៊ីនធឺណែតជួរមុខ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការវាយប្រហារតាមអ៊ីនធឺណែត។
អូស្ត្រាលី​រៀបចំ​ការ​ពង្រាង​យុទ្ធសាស្ត្រ​សន្តិសុខបណ្តាញ​​អ៊ីនធឺណែតថ្មី​ - ảnh 1មជ្ឈមណ្ឌលសន្តិសុខបណ្តាញអ៊ីនធឺណែតមួយនៅប្រទេសអូស្ត្រាលី។ (រូបថត៖ Transcosmos/TTXVN)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O'Neil នៅថ្ងៃទី ១៩ ខែសីហាបានឲ្យដឹងថា យុទ្ធសាស្រ្តការពារសន្តិសុខបណ្តាញអ៊ីនធឺណែតថ្មីនឹងផ្អែកលើអធិបតេយ្យភាព និងភាពធន់របស់អូស្ត្រាលី ហើយបានដាក់ចេញផែនការរៀបចំធនធានមនុស្សនាពេលអនាគត ក៏ដូចជំរុញកំណើនក្នុងវិស័យសន្តិសុខបណ្តាញអ៊ីនធឺណែត រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រតិបត្តិការក្នុងវិស័យនេះ។ លោកស្រី O'Neil បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះនឹងក្លាយជា "កិច្ចខិតខំប្រឹងប្រែងជាតិទាំងមូល" ដោយមានការចូលរួមពិគ្រប់វិស័យពាក់ព័ន្ធ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការវាយប្រហារតាមអ៊ីនធឺណែត។ យុទ្ធសាស្ត្រថ្មីនេះក៏នឹងផ្តោតលើការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយដៃគូ ដូចជាក្រុមកិច្ចសន្ទនាសន្តិសុខ "ចតុភាគី" (រួមមានអូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា) ដើម្បីពន្លឿនការរួចផុតពីការពឹងផ្អែកលើប្រទេសចិនសម្រាប់បច្ចេកវិទ្យាសំខាន់ៗ៕

ប្រតិកម្មទៅវិញ