ថ្លែងមតិនាពេលថ្មីៗនេះបន្ទាប់ពីវេទិកាស្តីពីប្រជុំកោះប៉ាស៊ីហ្វិកនៅ Tuvalu នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានប្រកាសគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ១៦ លានដុល្លារអូស្រ្តាលី (AUD) ដើម្បីដោះស្រាយបញ្ហាសំរាមនៅតំបន់ប៉ាស៊ីហ្វិក។ លោក Scott Morrison បានមានប្រសាសន៍ថាគម្រោងដោះស្រាយសំរាមនៅប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភ ដល់បណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិក កាត់បន្ថយការពឹងផ្អែកទៅលើផលិតផលប្លាស្ទិកដែលប្រើតែម្តងក្នុងដំណាក់កាលពីបច្ចុប្បន្ននេះរហូតដល់ឆ្នាំ ២០២៥ ។ លោក Scott Morrison ក៏បានសង្កត់ធ្ងន់ថាការប្រើប្រាស់ផ្លាស្ទិចក្នុងខ្សែសង្វាក់ចំណីអាហារកំពុងប៉ះផល់ដល់សុខភាពរបស់ប្រជាជននៅតំបន់ ដែលក្នុងនោះមានគ្រោះថ្នាក់បំផុតគឺកាត់បន្ថយអត្រាកំណើតផងដែរ៕