អូស្ត្រាលីនឹងបើកច្រកទ្វារព្រំដែនជាបណ្ដើរៗនៅពេលប្រជាជនចំនួន៧០%ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់២ដូស

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣០ ខែកក្កដា រដ្ឋាភិបាលអូស្ត្រាលីបានកំណត់អត្រាចាក់វ៉ាក់សាំងចាំបាច់ ដើម្បីឲ្យប្រទេសនេះបើកប្រតិបត្តិការសេដ្ឋកិច្ចនិងច្រកទ្វារព្រំដែនឡើងវិញជាបណ្ដើរៗ។
អូស្ត្រាលីនឹងបើកច្រកទ្វារព្រំដែនជាបណ្ដើរៗនៅពេលប្រជាជនចំនួន៧០%ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់២ដូស - ảnh 1បូលីសរដ្ឋ New South Wales បង្កើនការល្បាតនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មដើម្បីធានាការអនុវត្តវិធានការបិទខ្ទប់។ (រូបថត៖ VOV)
អញ្ជើញថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៣០ កក្កដា នាយករដ្ឋ មន្រ្តីអូស្ត្រាលីលោក Scott Morrison ឲ្យដឹងថា នាបច្ចុប្បន្ននេះអូស្ត្រាលីកំពុងស្ថិតនៅ ដំណាក់កាលទី១ ដែលជាដំណាក់កាលបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 ក្នុងផែនការ ៤ ដំណាក់កាល សំដៅនាំឲ្យប្រទេសនេះរួចផុតពីជម្ងឺ រាតត្បាត ដែលត្រូវបានប្រកាសកាលពីដើមខែនេះ។ ក្នុងដំណាក់កាលដំបូង គិតត្រឹម ពេលនេះ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង១២លានដូសត្រូវបានចាក់ជូនប្រជាពល រដ្ឋ ស្មើនឹងប្រជាជនចំនួន៤០%ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូសទៅហើយ។
ដើម្បីឈានចូលដំណាក់កាលទី២ ដោយការកាត់បន្ថយវិធានការបិទខ្ទប់និងបើក ច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញជាបណ្ដើរៗនោះ ប្រជាជនចំនួន៧០%ត្រូវការចាក់ វ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់២ ដូស។
ចំណែកឯដំណាក់កាលទី៣ ពោលគឺប្រជាជនត្រូវបានអនុញ្ញាតឲ្យចេញទៅឯ បរទេស ហើយវិធានការរឹតត្បិតត្រូវបានកាត់បន្ថយជាអតិបរមានោះ នឹងប្រព្រឹត្តទៅនៅ ពេលដែលអត្រាចាក់វ៉ាក់សាំងសម្រេចបាន៨០%នៃចំនួនប្រជាជន៕

ប្រតិកម្មទៅវិញ