|
អូស្ត្រាលីដាក់ពង្រាយនាវានិងយន្តហោះបញ្ជាក់សញ្ញាប្រអប់ខ្មៅ MH 370 (Reuters) |
Vovworld-នាថ្ងៃទី៦មេសា មជ្ឈមណ្ឌលសម្រុះសម្រួលរួម (JACC) អំពីការ
ស្វែងរកយន្តហោះ MH370 បាត់ខ្លួនរបស់ក្រុមហ៊ុន Malaysia Airlines បានឲ្យដឹងថា បានដាក់ពង្រាយយន្តហោះនិងនាវាជាច្រើនទៅកាន់ដំបន់ប្រមូលបានរលកសម
ស្របនឹងប្រេកង់នៃប្រអប់ខ្មៅ MH 370។នាវា HMS Echo របស់អង់គ្លេសកំពុងធ្វើ
ដំណើរទៅដំបន់នាវាល្បាតសមុទ្រ០១របស់ចិនដែលទទួលបានស្នូរ Ping ដើម្បី
បញ្ជាក់គឺសញ្ញាដោយប្រអប់ខ្មៅយន្តហោះ MH 370 ផ្សាយចេញដែររឺទេ។កងទ័ពជើងអាកាសអូស្ត្រាលីក៏ដាក់ពង្រាយមធ្យោបាយជួយឧបត្ថម្ភផ្សេងៗទៅ
កាន់ដំបន់នេះ។ នាវា Ocean Shield របស់កំលាំងការពារអូស្ត្រាលីក៏ទទួលបាន
សញ្ញាមួយនៅដំបន់ដែលកំពុងស្វែងរកនេះ។ ប៉ុន្តែអូស្ត្រាលីមិនទាន់នាំចេញ
ការសន្និដ្ឋានណាមួយអំពីសញ្ញាថ្មីនេះឡើយ។ ទោះបីជាម៉ាឡេស៊ីនិងប្រទេស
ជាច្រើនបានចលនាប្រភពកំលាំងស្វែងរកជាច្រើនក្នុងយុទ្ធនាការស្វែងធំបំផុត
លើពិភពលោកក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក្តី ប៉ុន្តែដល់ឥឡូវនេះមិនទាន់
កំណត់បានកន្លែងប្រអប់ខ្មៅនៃយន្តហោះត្រូវធ្លាក់ឡើយ។ ប្រអប់ខ្មៅរបស់យន្តហោះត្រឹមតែគ្រប់ថ្មផ្សាយសញ្ញាដល់ថ្ងៃទី៧មេសាតែប៉ុណ្ណោះទេ៕