អូស្ត្រាលីជួយវៀតណាមក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាទៅលើផលិតភាពនិងកំណើន

Chia sẻ

(VOVWORLD) -  ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសវៀតណាមបាននិយាយនៅថ្ងៃទី ១២ ខែមីនាថា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសជួយដល់វៀតណាមក្នុងការអនុវត្តកម្មវិធីស្រាវជ្រាវ “ផ្លាស់ប្តូរបច្ចេកវិទ្យានៅវៀតណាម - បច្ចេកវិទ្យារួមចំណែកយ៉ាងដូចម្ត៉េចដល់ផលិតភាពនិងកំណើនសេដ្ឋកិច្ច” ក្នុងក្របខ័ណ្ឌនៃកម្មវិធី Aus4Innovation ដើម្បីពង្រឹងប្រព័ន្ធច្នៃប្រឌិត ក៏ដូចជាត្រៀមសម្រាប់អនាគតឌីជីថលរបស់វៀតណាម។

អូស្ត្រាលីជួយវៀតណាមក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាទៅលើផលិតភាពនិងកំណើន - ảnh 1 រូបថតៈ កាសែតយុវជន

ហេតុដូច្នេះ  សកម្មភាពស្រាវជ្រាវនេះនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២០ តាម រយៈកិច្ចសហប្រតិបត្តិការរវាងអង្គការស្រាវជ្រាវបច្ចេកទេសឌីជីថល ឈានមុខគេអូស្ត្រាលី -  Data 61 របស់អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សា ហកម្មអូស្ត្រាលី ជាមួយក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។ នៅពេលបញ្ចប់ ការស្រាវជ្រាវមានតម្លៃ ៥០ ម៉ឺន ដុល្លារអូស្រ្តាលីនេះ នឹងផ្តល់គំរូសម្រាប់វាយតម្លៃផលប៉ះពាល់នៃការស្រាវជ្រាវបច្ចេកវិទ្យានិងការប្រើប្រាស់បច្ចេក វិទ្យាទៅលើផលិតភាពនិងកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅវៀតណាម។

សូមគូសបញ្ជាក់ថា ការស្រាវជ្រាវដូចដែលបានពោលខាងលើ ផ្អែកលើអនុសាសន៍ពីរបាយការណ៍ “អនាគតសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមដល់ឆ្នាំ ២០៣០ និង ២០៤៥” ដែលបានប្រកាសនៅឆ្នាំ ២០១៩ ក៏ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលីផងដែរ។ ការសិក្សានេះជាមួយ Data 61 នឹងជួយមរតកពីលទ្ធផលស្រាវជ្រាវស្រដៀងគ្នាដែលបានធ្វើនៅក្នុងប្រទេសអូស្ត្រាលីក៏ដូចជាប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត៕

ប្រតិកម្មទៅវិញ