មនុស្សរាប់ពាន់នាកបានចូលរួមមិទ្ទិញនៅទីក្រុង Melbourne រដ្ឋ Victoria (អូស្ត្រាលី) (រូបថត៖ msn.com) |
នាល្ងាចថ្ងៃទី ១៦ ខែមិនាម មានមនុស្សរាប់ពាន់នាកបានចូលរួមមិទ្ទិញនៅទីក្រុង Melbourne រដ្ឋ Victoria (អូស្ត្រាលី) សំដៅប្រឆាំងជំទាស់នឹងលទ្ធិប្រឆាំងជនឥស្លាម ក្រោយពីកើតមានការវាយប្រហារ សម្លាប់ទាំងរង្គាលនៅនូវែលសេឡង់។
នៅក្នុងពិធីមិទ្ទិញនៅ បណ្ណាល័យ Victoria អ្នកចូលរួមបានបួងសួងដល់ជនរងគ្រោះ ក្នុងការវាយប្រហារសម្រាប់ទាំងរង្គាលពោលខាងលើ ក៏ដូចជាសម្ដែងនូវចំណងសាមគ្គីភាពជាមួយសហគមន៍ជនឥស្លាម។ នៅក្នុងព្រឹត្តិការណ៍នេះ លោក Mohammad Helmy លេខាធិការក្រុមប្រឹក្សាឥស្លាមរដ្ឋ Victoria និងអ្នកដទៃទៀតជាច្រើនបានអំពាវនាវឱ្យបញ្ឈប់រាល់អំពើអមិត្តផងដែរ៕