អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ចេញសេចក្តីថ្លែងការណ៍រួមមួយ ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើ Rafah

Chia sẻ

(VOVWORLD) - ក្នុងបរិបទដែលអ៊ីស្រាអែលប្រកាសថា នឹងបើកការវាយប្រហារលើ  Rafah  នាថ្ងៃទី ១៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានចេញសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងការវាយប្រហារនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំទាំងបីបានអះអាងថា ការវាយប្រហារលើទីក្រុង Rafah នឹងបង្កឱ្យមានគ្រោះមហន្តរាយ ហើយបានសង្កត់ធ្ងន់ថា ស្ថានភាពមនុស្សធម៌នៅតំបន់ Gaza គឺធ្ងន់ធ្ងររួចទៅហើយ ដូច្នេះប្រតិបត្តិការយោធាណាមួយនៅក្នុងតំបន់នេះ នឹងមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងសម្រាប់ប្រជាជនប៉ាឡេស្ទីន។ មេដឹកនាំនៃប្រទេសចំនួនបី អូស្ត្រាលី នូវែលសេឡង់ និងកាណាដា បានអំពាវនាវដល់អ៊ីស្រាអែលកុំឱ្យអនុវត្តផែនការនេះ ហើយបញ្ជាក់ថា ជនស៊ីវិលប៉ាឡេស្ទីនមិនអាចបង្ខំឱ្យបង់ថ្លៃក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់ក្រុមហាម៉ាសនោះទេ៕

ប្រតិកម្មទៅវិញ