វាលស្រូវបាលី។រូបថតឯកសារ៖ William West/AFP/Getty Images |
កាលពីម្សិលមិញ (ថ្ងៃទី ៤ ខែសីហា) អូស្ត្រាលីបានប្រកាសថា នឹងលុបចោលការប្ដឹងចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្ទាប់ពីទីក្រុងប៉េកាំងបានដកពន្ធខ្ពស់លើស្រូវបាលី ដែលនាំចូលពីអូស្ត្រាលី។ ជាក់ស្តែង ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា នឹងដកពន្ធប្រឆាំងការបង្ខូចតម្លៃ និងពន្ធប្រឆាំងការឧបត្ថម្ភលើស្រូវបាលីដែលនាំចូលពីអូស្ត្រាលីចាប់ពីថ្ងៃនេះតទៅ។ ស្ថាប័ននេះបានសង្កត់ធ្ងន់លើការរក្សាពន្ធពោលខាងលើចំពោះស្រូវបាលី របស់អូស្រ្តាលីគឺមិនចាំបាច់ទេដោយសារតែការផ្លាស់ប្តូរនៅក្នុងទីផ្សារស្រូវបាលីរបស់ចិន។ ក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បាននិយាយថា ទីក្រុង Canberra ស្វាគមន៍ចំពោះចំណាត់ការរបស់ទីក្រុងប៉េកាំង ដែលនឹងត្រួសត្រាយផ្លូវសម្រាប់អ្នកនាំចេញស្រូវបាលីរបស់ខ្លួន ចូលក្នុងទីផ្សារចិនឡើងវិញ ដោយផ្តល់ផលប្រយោជន៍ដល់អ្នកផលិតអូស្ត្រាលី និងអតិថិជនចិន។
នាខែឧសភាឆ្នាំ ២០២០ ចិនបានយកពន្ធលើផលិតផលនាំចេញសំខាន់ៗជាបន្តបន្ទាប់របស់អូស្ត្រាលីដូចជាស្រូវបាលី សាច់គោ និងស្រាទំពាំងបាយជូរ ក្នុងនោះស្រូវសាលីជាប់ពន្ធ ៨០%៕