នាវាចម្បាំងអូស្ត្រាលីនិងចិនបានប៉ះគ្នានៅចម្ងាយជិតនឹងសមុទ្រខាងកើត កាលពីពាក់កណ្តាលខែកក្កដា (រូបថត៖ ក្រសួងការពារជាតិអូស្ត្រាលី) |
កាលពីថ្ងៃទី ២៤ ខែកក្កដា អូស្ត្រាលីបានផ្ញើកំណត់ទូត ទៅកាន់អង្គការ សហប្រជាជាតិ (អ.ស.ប) ក្នុងនោះបញ្ជាក់ថា ការទាមទាររបស់ចិននៅសមុទ្រខាងកើត គឺគ្មានមូលដ្ឋានច្បាប់ទេ។ កំណត់ទូតរបស់អូស្រ្តាលីបានបញ្ជាក់ថា៖ រដ្ឋាភិបាលអូស្រ្តាលីបានប្រឆាំងជំទាស់ ទៅនឹងសេចក្តីប្រកាសណាមួយរបស់ចិន ដែលមិនគោរពតាមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ កំណត់ទូតនេះបានសង្កត់ធ្ងន់ថា៖ អូស្ត្រាលីប្រឆាំងជំទាស់នឹងការទាមទារអំពីសិទ្ធិជាប្រវត្តិសាស្ត្រឬសិទ្ធិលើដែនសមុទ្រក៏ដូចជាការបង្កើតសកម្មភាពប្រវត្តិសាស្ត្ររយៈពេលវែងនៅសមុទ្រខាងកើត។ សាលក្រមរបស់តុលាការអាជ្ញាកណ្តាលស្តីពីសមុទ្រខាងកើតឆ្នាំ ២០១៦ បានបញ្ជាក់ថា រាល់ការទាមទារទាំងនេះរបសចិនមិនស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ទេ ហើយការទាមទារទាំងនេះគឺត្រូវបានចាត់ទុកថាជា “មោឃៈ”៕