បំណែករបស់យន្តហោះ AH-៥០១៧
(រូបថតៈអ៊ីនធ្វើនែត )
(VOVworld)-នាយប់ថ្ងៃទី២៥កក្កដា
តំណាងនៃអាជ្ញាធររបស់អាល់ហ្សេរី
បានរៀប ចំសន្និ សីទកាសែតដំបូង
គិតតាំងពីពេលដែលយន្ត ហោះAH-
៥០១៧ របស់ក្រុមហ៊ុន អាកាសចរណ៍
អាល់ហ្សេរី ត្រូវបានកំណត់ថា ធ្លាក់នៅ
ភាគខាងជើងរបស់ម៉ាលីមុននេះ១ថ្ងៃ។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អាល់
ហ្សេរី លោក Amar Ghoul បាន បញ្ជាក់ ថាបណ្តាបំណែករបស់យន្តហោះសាកស័ពជនរងគ្រោះ ក៏ដូចជា សម្ភារៈលើយន្តហោះ គឺស្ថិតក្នុងរង្វង់រយគីឡូ
មត្រែគិតពីទីតាំងដែលយន្តហោះនេះ ធ្លាក់។ ប៉ុន្តែតាម លោករូបនេះថា កន្លែង
ដែលយន្តហោះធ្លាក់គឺពិបាកក្នុងការ ស៊ើប អង្កេតមូល ហេតុនៃគ្រោះថ្នាក់ និង
ចំណាយពេលវេលាច្រើន។ តាមសេចក្តីជូនដំណឹងពីរដ្ឋាភិបាលបារាំងថា
ក្នុងចំណោមជនរងគ្រោះ ដោយធ្លាក់យន្តហោះ AH-៥០១៧ មានពលរដ្ឋបារាំង
ចំនួន៥៤នាក់ ហើយ ចំនួន អ្នកស្លាប់គឺ១១៨នាក់៕